ការណែនាំអំពីការបោះឆ្នោត

សិទ្ធិដ៏សំខាន់បំផុតមួយរបស់ពលរដ្ឋអាមេរិកគឺសិទ្ធិបោះឆ្នោត។ ការបោះឆ្នោតផ្តល់ឱ្យអ្នកនូវឱកាសដើម្បីជួយរៀបចំសហគមន៍របស់អ្នក។ 

Vote stickers with American flags.

ពេលណា និងកន្លែងណាត្រូវបោះឆ្នោត

រដ្ឋ និងដែនដីភាគច្រើនផ្តល់ជូននូវជម្រើសដែលអាចបត់បែនបាន ដើម្បីធ្វើឱ្យការបោះឆ្នោតដំណើរការទៅតាមតម្រូវការរបស់អ្នក។ ទាំងនេះគឺជាជម្រើសដែលអាចមាននៅក្នុងរដ្ឋរបស់អ្នក។ 

ការទៅបោះឆ្នោតដោយផ្ទាល់

មនុស្សភាគច្រើនដែលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ត្រូវទៅបោះឆ្នោតដោយផ្ទាល់នៅទីតាំងបោះឆ្នោត។ នៅពេលអ្នកទៅដល់កន្លែងបោះឆ្នោត អ្នកនឹងឃើញបុគ្គលិកបោះឆ្នោតត្រៀមខ្លួនជួយអ្នក។ អ្នកនឹងបោះឆ្នោតដោយការជ្រើសរើសជម្រើសរបស់អ្នកនៅលើសន្លឹកឆ្នោតក្រដាស ឬដោយប្រើឧបករណ៍អេឡិចត្រូនិក។ 

ស្វែងរកទីតាំងបោះឆ្នោតរបស់អ្នក។ ម៉ោងបើក និងបិទសម្រាប់ទីតាំងបោះឆ្នោតប្រែប្រួលទៅតាមដែនសមត្ថកិច្ច។ ពិនិត្យជាមួយការិយាល័យបោះឆ្នោតរដ្ឋ ឬមូលដ្ឋាន(ជាភាសាអង់គ្លេស) របស់អ្នក ប្រសិនបើអ្នកមានសំណួរណាមួយអំពីទីតាំងបោះឆ្នោតរបស់អ្នក។

ការបោះឆ្នោតមុនគេ

ទីតាំងបោះឆ្នោតមួយចំនួនបើកនៅមុនថ្ងៃបោះឆ្នោត។ ពិនិត្យមើលថាតើរដ្ឋ ឬដែនដីរបស់អ្នកអនុញ្ញាតឱ្យបោះឆ្នោតមុនគេដោយផ្ទាល់(ជាភាសាអង់គ្លេស) ឬពិនិត្យមើលជាមួយការិយាល័យបោះឆ្នោតរដ្ឋ ឬមូលដ្ឋានរបស់អ្នកសម្រាប់កាលបរិច្ឆេទ និងច្បាប់បោះឆ្នោតមុនគេនៅក្នុងតំបន់របស់អ្នក។

ការបោះឆ្នោតតាមសំបុត្រ និងការបោះឆ្នោតអវត្តមាន

រដ្ឋខ្លះធ្វើការបោះឆ្នោតទាំងស្រុងតាមសំបុត្រ។ អ្នកផ្សេងទៀតអនុញ្ញាតឱ្យអ្នកសុំសន្លឹកឆ្នោតអវត្តមាន ប្រសិនបើអ្នកមិនអាចបោះឆ្នោតដោយផ្ទាល់ ឬគ្រាន់តែចង់បោះឆ្នោតតាមប្រៃសណីយ៍។ រដ្ឋនីមួយៗមានគោលការណ៍ណែនាំផ្ទាល់ខ្លួន ដូច្នេះសូមពិនិត្យមើលថាតើអ្នកមានសិទ្ធិបោះឆ្នោតតាមសំបុត្រនៅក្នុងរដ្ឋរបស់អ្នកដែរឬទេ(ជាភាសាអង់គ្លេស)។ 

របៀបប្រគល់សន្លឹកឆ្នោតតាមសំបុត្រ៖ 

  • តាមប្រៃសណីយ៍៖ នៅក្នុងរដ្ឋ និងដែនដីមួយចំនួន សន្លឹកឆ្នោតមកជាមួយស្រោមសំបុត្រត្រឡប់មកវិញដែលបង់ប្រាក់ជាមុន។ នៅកន្លែងផ្សេងទៀត អ្នកត្រូវបន្ថែមតែមប្រៃសណីយ៍ទៅលើស្រោមសំបុត្ររបស់អ្នក មុនពេលដាក់វានៅក្នុងសំបុត្រប្រៃសណីយ៍។ ត្រូវប្រាកដថាបំពេញលើស្រោមសំបុត្រត្រឡប់មកវិញរបស់អ្នកទាំងស្រុងមុនពេលផ្ញើ។
  • ប្រអប់ទម្លាក់ ឬដោយផ្ទាល់៖ អ្នកមិនត្រូវការតែមទេ ប្រសិនបើអ្នកប្រគល់សន្លឹកឆ្នោតរបស់អ្នកទៅការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក ឬប្រអប់ទម្លាក់សន្លឹកឆ្នោតផ្លូវការ។ មនុស្សជាច្រើនប្រើប្រអប់ទម្លាក់ ប៉ុន្តែទីតាំង និងភាពអាចរកបានរបស់ពួកគេអាចប្រែប្រួល។ ពិនិត្យជាមួយការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក ដើម្បីស្វែងរកប្រអប់ទម្លាក់ដែលនៅជិតបំផុត។

ស្វែងយល់បន្ថែមអំពីការបោះឆ្នោត

ស្វែងយល់អំពីសន្លឹកឆ្នោតរបស់អ្នក

ស្វែងយល់ពីរបៀបដែលការបោះឆ្នោតរបស់អ្នកប៉ះពាល់ដល់សហគមន៍របស់អ្នក ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ 

ការិយាល័យបោះឆ្នោតជាច្រើនបង្ហោះសន្លឹកឆ្នោតគំរូតាមអ៊ីនធឺណិត។ អ្នកខ្លះក៏ផ្តល់ព័ត៌មានតាមអ៊ីនធឺណិត ឬតាមសំបុត្រអំពីបេក្ខជន និងវិធានការសន្លឹកឆ្នោត។ សូមពិនិត្យមើលគេហទំព័របោះឆ្នោតរដ្ឋ ឬតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។

តម្រូវការការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត

រដ្ឋ និងដែនដីនីមួយៗកំណត់ច្បាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោតរបស់ខ្លួន។ នៅក្នុងរដ្ឋភាគច្រើន អ្នកត្រូវតែនាំយកប័ណ្ណអត្តសញ្ញាណរបស់អ្នកទៅបោះឆ្នោតដោយផ្ទាល់ និងផ្តល់ព័ត៌មានអត្តសញ្ញាណនៅពេលអ្នកបោះឆ្នោតតាមប្រៃសណីយ៍។ ពិនិត្យមើលលក្ខខណ្ឌតម្រូវអត្តសញ្ញាណអ្នកបោះឆ្នោតរដ្ឋរបស់អ្នក(ជាភាសាអង់គ្លេស)។ 

អ្នកអាចទទួលបានអត្តសញ្ញាណប័ណ្ណនៅការិយាល័យយានយន្តរដ្ឋរបស់អ្នក ទោះបីជាអ្នកមិនបើកបរក៏ដោយ។ អ្នកនឹងត្រូវបង់ប្រាក់ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែមានស្ថាប័នដែលអាចជួយអ្នកជាមួយនឹងថ្លៃសេវាដែលទាក់ទងនឹងអត្តសញ្ញាណ។ 

អ្នក​មិន​ត្រូវ​ការ​​ប័ណ្ណចុះ​ឈ្មោះ​ឣ្នកបោះ​ឆ្នោត​ដើម្បី​បោះ​ឆ្នោត​ទេ។

ជំនួយផ្នែកភាសា

ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាចម្បងរបស់អ្នក ហើយអ្នកចង់បោះឆ្នោតជាភាសាផ្សេង អ្នកអាចសុំជំនួយ។ ទាក់ទងការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក ដើម្បីរកមើលថាតើជំនួយប្រភេទណាដែលមានជាភាសារបស់អ្នកដូចជា៖ 

  • ព័ត៌មាន និងឯកសារបោះឆ្នោត (ដូចជាសន្លឹកឆ្នោត) ជាភាសារបស់អ្នក
  • បុគ្គលិកបោះឆ្នោតដែលអាចទំនាក់ទំនងជាមួយអ្នកជាភាសារបស់អ្នក (រួមទាំងភាសាសញ្ញាអាមេរិក) 
  • សមាជិកគ្រួសារ ឬមិត្តភ័ក្តិដែលអាចជួយបកប្រែសម្រាប់អ្នកនៅកន្លែងបោះឆ្នោត

មធ្យោបាយងាយស្រួល

ប្រសិនបើអ្នកមានភាពពិការ អ្នកមានសិទ្ធិស្របច្បាប់ចំពោះឯកសារបោះឆ្នោតសម្រាប់ឣ្នកពិការ ដូចជាសន្លឹកឆ្នោតជាឣក្សរធំៗ ឬជាទម្រង់សំឡេង។ ប្រសិនបើអ្នកបោះឆ្នោតដោយផ្ទាល់ អ្នកក៏មានសិទ្ធិចូលប្រើឧបករណ៍បោះឆ្នោត និងទីតាំងបោះឆ្នោតសម្រាប់ឣ្នកពិការផងដែរ។ 

ប្រសិនបើគេហទំព័របោះឆ្នោត ឬទីតាំងបោះឆ្នោតរបស់រដ្ឋអ្នកមិនអាចចូលប្រើបានទេ អ្នកមានជម្រើសដើម្បីស្នើសុំមធ្យោបាយងាយស្រួល។ ទាក់ទងការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក ប្រសិនបើ៖

  • អ្នកកំពុងមានបញ្ហាក្នុងការចូលទៅកាន់គេហទំព័របោះឆ្នោតនៃរដ្ឋរបស់អ្នក
  • អ្នកមិនមានមធ្យោបាយងាយស្រួលដែលអ្នកត្រូវការនៅកន្លែងបោះឆ្នោតរបស់អ្នក

ប្រសិនបើអ្នកជឿថាអ្នកត្រូវបានគេរើសអើងដោយផ្អែកលើភាពពិការនៅពេលបោះឆ្នោត សូមរាយការណ៍ពីបទពិសោធន៍របស់អ្នក(ជាភាសាអង់គ្លេស)ទៅ Department of Justice។ 

ស្វែងរកការណែនាំស៊ីជម្រៅបន្ថែមទៀតអំពីការបោះឆ្នោតដោយមានពិការភាព។

ច្បាប់សហព័ន្ធការពារសិទ្ធិរបស់អ្នកក្នុងការបោះឆ្នោត

ស្វែងយល់អំពីច្បាប់សហព័ន្ធដែលការពារសមត្ថភាពក្នុងការបោះឆ្នោតរបស់អ្នកនៅក្នុង សៀវភៅណែនាំដឹងអំពីសិទ្ធិបោះឆ្នោតរបស់អ្នក(ជាភាសាអង់គ្លេស) ពី Department of Justice។ ការណែនាំក៏មានជាភាសាអេស្ប៉ាញផងដែរ។ 

អ្នកអាចរាយការណ៍ពាក្យបណ្តឹងទៅ Department of Justice (ជាភាសាអង់គ្លេស)  ប្រសិនបើអ្នកជួបប្រទះនូវចំណុចណាមួយខាងក្រោមនេះ នៅពេលអនុវត្តសិទ្ធិបោះឆ្នោតរបស់អ្នក៖ 

  • នរណាម្នាក់មានការសង្ស័យអំពីសិទ្ធិរបស់អ្នកក្នុងការបោះឆ្នោត 
  • អ្នករស់នៅក្នុងតំបន់ដែលតម្រូវឱ្យផ្តល់ឯកសារបោះឆ្នោតជាភាសាមួយចំនួន ប៉ុន្តែមិនទទួលបានឯកសារទាំងនោះ 
  • អ្នកមិនទទួលបានមធ្យោបាយងាយស្រួលដែលសមហេតុផល

ស្វែងយល់បន្ថែមអំពីរបៀបដែលរដ្ឋាភិបាលធ្វើឱ្យប្រាកដថាសន្លឹកឆ្នោតរបស់អ្នកត្រូវបានរាប់យ៉ាងត្រឹមត្រូវ។

ចុះឈ្មោះធ្វើជាបុគ្គលិកបោះឆ្នោត

គាំទ្រសហគមន៍របស់អ្នកដោយក្លាយជាបុគ្គលិកបោះឆ្នោតដែលមានប្រាក់ខែ។ ភារកិច្ច​របស់​បុគ្គលិកបោះឆ្នោត​គឺ​ខុស​គ្នា​អាស្រ័យ​លើ​កន្លែង​ដែល​អ្នក​រស់នៅ។ ការិយាល័យបោះឆ្នោតក្នុងស្រុកជាច្រើនមានបុគ្គលិកបោះឆ្នោតធ្វើការងារដូចជា៖ 

  • រៀបចំទីតាំងបោះឆ្នោត 
  • ស្វាគមន៍អ្នកបោះឆ្នោត 
  • បញ្ជាក់ការចុះឈ្មោះអ្នកបោះឆ្នោត 
  • ចែកសន្លឹកឆ្នោត 
  • ជួយអ្នកបោះឆ្នោតប្រើប្រាស់ឧបករណ៍បោះឆ្នោត 
  • ពន្យល់ពីនីតិវិធីបោះឆ្នោត 

ក្នុងនាមជាបុគ្គលិកបោះឆ្នោត អ្នកនឹងទទួលបានប្រាក់ឈ្នួលសម្រាប់ពេលវេលារបស់អ្នក។ ការទូទាត់ប្រែប្រួលអាស្រ័យលើទីតាំង។ ស្វែងយល់បន្ថែមអំពីរបៀបក្លាយជាបុគ្គលិកបោះឆ្នោត(ជាភាសាអង់គ្លេស)

ដឹងពីសិទ្ធិបោះឆ្នោតរបស់អ្នក